កិច្ចសហការរវាងរណសិរ្សមាតុភូមិវៀតណាម និងកងទ័ពការពារព្រំដែននៅគ្រប់ជាន់ថ្នាក់បានស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ក្នុងនោះការផ្សព្វផ្សាយចលនា និងចាត់តាំងអនុវត្ដលើខ្លឹមសារនៃកិច្ចសហប្រតិបត្ដិការបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលខុសត្រូវ និងរាល់សកម្មភាពរបស់ជនរួមជាតិក្នុងតំបន់ព្រំដែន កៀរគរកម្លាំងចូលរួមការកសាង និងការពារព្រំដែន និងកោះសមុទ្រ ព្រមទាំងកសាងចលនា “ប្រជាជនទូទាំងប្រទេសសាមគ្គីភាពកសាងជីវភាពវប្បធម៌” នៅទីប្រជុំជន ហើយអនុវត្ដការចលនា“ថ្ងៃដើម្បីជនក្រីក្រ”។ ក្នុងកិច្ចការផ្សព្វផ្សាយ និងបំផុសចលនា “ប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដី សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែន” កងទ័ពការពារព្រំដែនបានម្ចាស់ការ និងសហការជាមួយរណសិរ្សមាតុភូមិ វៀតណាមនៅមូលដ្ឋានអនុវត្ដចលនាដោយមានប្រសិទ្ធភាព។ មកទល់បច្ចុប្បន្ននេះ នៅ ៤៤ ខេត្ដ ក្រុងជាប់ព្រំដែន និងមាត់សមុទ្រ ដែលក្នុងនោះមានគ្រួសារនៅតាមបណ្ដោយព្រំដែនចំនួន ៣៨ ពាន់គ្រួសារបានចូលរួមការពារព្រំដែន។

leftcenterrightdel
លោក Tran Thanh Man សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមថ្លែងក្នុងសន្និសីទ (រូបថត VA)

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានព្រមព្រៀង និងសហការគ្នាកសាង បក្ស អាជ្ញាធរដែនដី រណសិរ្សមាតុភូមិ និងអង្គការមហាជនឲ្យបានរឹងមាំ បង្កើនមហាសាមគ្គីជាតិ បង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃបណ្ដាជនជាតិនៅតំបន់ព្រំដែន។ ទន្ទឹមនឹងនេះផ្តោតលើការផ្សព្វផ្សាយ និងធ្វើចលនាប្រជាជនគ្រប់ស្រទាប់ មន្ត្រីរាជការ បុគ្គលិក និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធក្នុងការលើកកំពស់ការយល់ដឹងផ្នែកនយោបាយ លើកកំពស់ការទទួលខុសត្រូវ ការកសាង និងការការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ៕

បកប្រែដោយ Van Hoa