leftcenterrightdel
                                រូបថត ឧទាហរណ៍ (baodatviet.vn)

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងចោរសមុទ្រនៅអាស៊ីអាគ្នេយ៍របស់ជប៉ុន តាមរយៈនោះ ទីក្រុងតូក្យូនឹងជួយទ្រទ្រង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទាំងវៀតណាម ព្រមទាំងបង្កើនសមត្ថភាពទប់ទល់របស់កងកម្លាំងឆ្មាំសមុទ្រ និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យនេះ។ តាមផែនការ នាថ្ងៃទី ២៤ ខែឧ សភា នាវា Echigo នឹងចាកចេញពីកំពង់ផែ Niigata របស់ជប៉ុនទៅកាន់កំពង់ផែ Da Nang នាថ្ងៃទី ១៣ ខែមិថុនា ដើម្បីចូលរួមហ្វឹកហ្វឺនរួមគ្នា។ ប្រធានការិយាល័យព្រហ្មទណ្ឌអន្ដរជាតិរបស់ JCG  លោក Shiro Suzuki បានឲ្យដឹងថា នេះគឺជាលើកដំបូង JCG ចាត់បញ្ជូននាវាល្បាតមកវៀតណាម ចាប់តាំងពីពេលកងកម្លាំងឆ្មាំសមុទ្រវៀតណាម និង JCG ចុះអនុស្សារណៈយោគយល់គ្នានៅខែកញ្ញា ឆ្នាំ ២០១៥ មកម៉្លេះ។ នេះក៏ជាលើកដំបូងដែលនាវាល្បាតដោយជប៉ុនជូនវៀតណាមកាលពីឆ្នាំ២០១៥ ចូលរួមហ្វឹកហ្វឺនប្រយុទ្ធប្រឆាំងចោរសមុទ្រនៅ Da Nang៕

បកប្រែដោយ Pham Diep