ក្រុមបេសកកម្មបានត្រួតពិនិត្យទៅលើការបង្វឹកបង្ហាត់ត្រៀមប្រយុទ្ធជាស្រេច លទ្ធផលនៃការអនុវត្ដកិច្ចការបក្ស កិច្ចការនយោបាយ ការ ធានានូវភស្ដុភា បច្ចេកទេស យកចិត្ដទុកដាក់ដល់ជីវភាពរស់នៅ ទាំងសំភារៈនិងស្មារតី ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យុទ្ធជន និងប្រជាជននៅកោះ Truong Sa និងផ្ទះរន្ទា DK1។ មានប្រសាសន៍ក្នុងពេលធ្វើការ  លោកឧត្ដមសេនីយ៍ត្រី Le Hien Van បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាក ព្រមទាំងលើកសរសើរចំពោះលទ្ធផលដែលសម្រេចបាន។ លោកបានសង្កត់ធ្ងន់ថា ប្រជុំកោះ Truong Sa មានទីតាំងយុទ្ធសាស្ដ្រដ៏សំខាន់ក្នុងការកសាង និងការពារមាតុភូមិ ព្រមទាំងពង្រឹងផ្នែកការពារជាតិ និងសន្ដិសុខគួបផ្សំជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់ប្រទេសជាតិ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយបានការយកចិត្ដទុកដាក់របស់បក្ស រដ្ឋ និងជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa បានសម្រេចភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ។ លោកសង្ឃឹមថា ក្នុងពេលខាងមុខនេះ កងទ័ព និងប្រជាជនកោះសមុទ្របន្ដយកចិត្ដទុកដាក់យ៉ាងខ្លាំងដល់ការកសាងតំបន់ការពារទប់ទល់ឲ្យបានរឹងមាំ និងលើកកម្ពស់គុណភាពបង្វឹកបង្ហាត់ លទ្ធភាពត្រៀមប្រយុទ្ធជាស្រេច ព្រមទាំងបង្កើនភាពក្លាហាន ឆ្លងកាត់ការលំបាក ត្រៀមខ្លួនលះបង់ ប្ដេជ្ញាចិត្ដការពាររក្សាអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ។

leftcenterrightdel
                        ក្រុមបេសកកម្មចុះសួរសុខទុក្ខ និងត្រួតពិនិត្យនៅកោះ Son Ca

ឆ្លៀតក្នុងឱកាសនេះដែរ នៅស្រុកកោះ Truong Sa ក្រុមបេសកកម្មបានគោរពវិញ្ញណក្ខន្ធស្ដូប Tran Quoc Tuan គោរពវិញ្ញាណក្ខន្ធស្ដូប លោកប្រធាន Ho Chi Minh និងគោរពវិញ្ញាណក្ខន្ធលោកនាយឧត្ដមសេនីយ៍ Vo Nguyen Giap រួមនឹងគោរពវិញ្ញាណក្ខន្ធវីរជនដែលពលីនៅកោះសមុទ្រ Truong Sa និងផ្ទះរន្ទា DK1។ ក្រុមបេសកកម្មក៏បានប្រគល់អំណោយដល់យុទ្ធជន និងប្រជាជននៅកោះសមុទ្រ Truong Sa និងផ្ទះរន្ទា DK1 ដែលជាអំណោយមកពីក្រសួងការពារប្រទេស និងអគ្គស្នងការនយោបាយ ក៏ដូចជាស្ថាប័នមជ្ឈិម និងមូលដ្ឋាននានាផងដែរ៕

បកប្រែដោយ Pham Diep