លោកឧត្តមសេនីយ៍ទោ Tran Hoai Trung ប្រធាននយោបាយយោធភូមិភាគទី៧ បានស្វាគមន៍គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវ និងថ្លែងថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៧ អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនឡាវទទួលបានក្នុងសម័យថ្មី។ លោកឧត្តមសេនីយ៍ទោ Tran Hoai Trung សង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៧ នឹងធ្វើឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកដល់ការរក្សាទំនាក់ទំនងល្អរវាងកងទ័ពទាំងពីរ និងប្រទេសទាំងពីរជារៀងរហូត។

leftcenterrightdel
គណៈប្រតិភូអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវថតរូបជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៧

លោកឧត្តមសេនីយ៍ទោ Thongloi Silivong បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងឧឡារឹករបស់យោធភូមិភាគទី៧។ លោករំពឹងថា នៅឆ្នាំ២០១៩ កងទ័ពឡាវនិងយោធភូមិភាគទី៧ នឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យ ចែករំលែកបទពិសោធន៍ក្នុងការកសាងកម្លាំង កសាងតំបន់ការពារទប់ទល់ និងការអភិវឌ្ឍសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយការពង្រឹងនិងពង្រីកការការពារជាតិ និងសន្តិសុខ ព្រមទាំងបង្កើនកិច្ចសហការប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម៕

បកប្រែដោយ Thuy Anh