leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Huynh Chien Thang និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong អញ្ជើញត្រួតពល

នៅជំនួប តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៩ លោកឧត្តមសេនីយ៍ត្រី Huynh Chien Thang បានឧទ្ទេសនាមយ៉ាងសង្ខេបពីប្រពៃណី និងប្រវត្តិសាស្ត្រនៃការកសាង និងអភិវឌ្ឍន៍របស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។ លោកបានមានប្រសាសន៍ថា៖ ទោះបីជាយោធភូមិភាគទី៩ នៅឆ្ងាយពីប្រទេសឡាវក៏ដោយ ប៉ុន្តែប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ នៅឆ្ពោះទៅរកប្រទេសឡាវ ក្នុងចំណងមិត្តភាព សាមគ្គីភាពពិសេស។ ដំណើរទស្សនកិច្ចលើកនេះរបស់លោកឧត្តមសេនីយ៍ទោ Thongloi Silivong មានអត្ថន័យដ៏សំខាន់ និងជាកិត្តិយសដ៏ធំធេងសម្រាប់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ  Do Can និងលោកឧត្តមសេនីយ៍ត្រី Huynh Chien Thang រួមជាមួយលោកឧត្តមសេនីយ៍ទោ Thongloi Silivong និងប្រតិភូមួយចំនួនជួបសំណេះសំណាលគ្នា

រីឯលោកឧត្តមសេនីយ៍ទោ Thongloi Silivong បានជូនពរស្នាដៃទាំងឡាយដែលកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ សម្រេចបានក្នុងរយៈពេលកន្លងមក។ លោកក៏បានរំពឹងថា ក្នុងរយៈពេលខាងមុខ កងទ័ពប្រជាជនឡាវនឹងជំរុញការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការជាមួយយោធភូមិភាគទី៩ រួមចំណែកពូនជ្រំចំណងសាមគ្គីភាព ប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ៕

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

បកប្រែដោយ Huyen Trang