leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកឧត្តមសេនីយ៍ទោ Thongloi Silivong

នៅជំនួប លោកឧត្តមសេនីយ៍ទោ Thongloi Silivong បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំ​ណាក់​លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ជូនចំពោះលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ចូលរួមពី​ធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ (ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៩/ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩) នៅទីក្រុងវៀងច័ន្ទក្នុងរយៈពេលកន្លងមក។ លោកក៏បានជម្រាប​ជូនចំពោះលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចពិភាក្សាការងារជាមួយលោកនាយឧត្តសេនីយ៍ Luong Cuong។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងលោកឧត្តមសេនីយ៍ទោ Thongloi Silivong និងលោកនាយឧត្តសេនីយ៍ Luong Cuong។ លោកបានជឿជាក់ថា កងទ័ពនៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តសកម្មភាពរបស់បក្ស ការងារនយោបាយ ពង្រឹងការជឿទុកចិត្តលើការដឹកនាំរបស់បក្សសម្រាប់កម្មាភិបាល និងយុទ្ធជននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរឡើងកំរិតកម្ពស់ថ្មីមួយ៕

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្តល់អំណោយអនុស្សាវរីយ៍ជូនដល់លោកឧត្តមសេនីយ៍ទោ Thongloi Silivong

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកឧត្តមសេនីយ៍ទោ Thongloi Silivong ថតរូបជាអនុស្សាវរីយ៍ជាមួយប្រតិភូទាំងឡាយ

បកប្រែដោយ Huyen Trang