លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien បានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ថៃក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន រួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុងអាស៊ាន និងលើកកំពស់តួនាទីរបស់អាស៊ានក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោកចង់អោយថៃបន្តពង្រីកតួនាទីរបស់ខ្លួន ជាពិសេសក្នុងឆ្នាំ២០១៩ ដែលថៃជាប្រធានអាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien ទទួលជួបលោកឧត្តមសេនីយ៍ត្រី Yuthakiat Luanpairin

 

លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien បានឲ្យដឹងថា ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងថៃក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការកងទ័ពអាកាស កងទ័ពជើងទឹក ការចែករំលែកព័ត៌មាន និងការហ្វឹកហ្វឺន ដោយហេតុនេះបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នារវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

ចំណែកលោកឧត្តមសេនីយ៍ត្រី Yuthakiat Luanpairin វិញ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងលើវិស័យការពារជាតិរវាងថៃនិងវៀតណាមដែលកំពុងរីកចម្រើនយ៉ាងល្អប្រសើរ ជាពិសេសក្នុងការផ្លាស់ប្តូរគណៈប្រតិភូ និងការបណ្តុះបណ្តាល។ លោកបានថ្លែងអំណរគុណវៀតណាម ដោយបានគាំទ្រថៃក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៩។ ក្នុង​ឱកាស​នេះ លោកឧត្តមសេនីយ៍ត្រី Yuthakiat Luanpairin បានជម្រាបជូនលោកឧត្តមសេនីយ៍ត្រី Ngo Minh Tien អំពីលទ្ធផលល្អនៃជំនួបធ្វើការជាមួយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារប្រទេសវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ngo Tien Minh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ត្រី Yuthakiat Luanpairin

លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien វាយ​តំ​លៃខ្ពស់​ចំ​ពោះ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​រវាង​ស្ថាប័ន​ទាំង​ពីរ និង​សង្ឃឹមថា ស្ថាប័ន​ទាំងពីរនឹងបន្តខិតខំប្រឹងប្រែងថែមទៀតដើម្បីជម្រុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងដើរតួនាទីជាសកម្មក្នុងការផ្តល់យោបល់លើគោលនយោបាយជូនថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសនីមួយៗ។ លោកបានអះអាងថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម និងអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដល់ស្ថាប័នទាំងពីរ ដើម្បីបន្តជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan