leftcenterrightdel
លោក Tran Quoc Vuong ទទួលជួបលោកឧត្តមសេនីយ៍ទោ Thongloi Silivong

នៅជំនួប លោកឧត្តមសេនីយ៍ទោ Thongloi Silivong បានសំដែងនូវក្តីសប្បាយរីយរាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ ដែលកាន់តែអភិវឌ្ឍ និងស៊ីជម្រៅលើគ្រប់វិស័យ ព្រមទាំងលោក​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជួយឧបត្ថម្ភដ៏ធំធេងពីភាគីវៀតណាម ជូនចំពោះភាគីឡាវក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា ក្រសួងការពារជាតិឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ក្នុងការអនុវត្តដោយមានប្រសិទ្ធភាពនូវការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯលោក Tran Quoc Vuong បានអះអាងថា វៀតណាមនឹងខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ ឲ្យកាន់តែអភិវឌ្ឍ និងស៊ីជម្រៅលើគ្រប់វិស័យ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក។ លោកក៏បានចាត់ទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក សម្រេចបានសមិទ្ធិផលជាច្រើន សក្តិសមជាសសរស្តម្ភមួយក្នុងទំនាក់ទំនង វៀតណាម-ឡាវ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យក្រសួងការពារជាតិរបស់ប្រទេសទាំងពីរបន្តពង្រីកប្រពៃណី លើកកម្ពស់ការប្រុងប្រយ័ត្ន និងអនុវត្តរាល់ភារកិច្ចនយោបាយប្រកបដោយជោគជ័យ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធ និងអនុវត្តដោយមានប្រសិទ្ធភាពនូវពិធីសារ និងផែនការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Huyen Trang