កិច្ចពិភាក្សានឹងប្រព្រឹត្តទៅពីថ្ងៃ១៧ ដល់ថ្ងៃ២១ ខែមីនា ក្នុងបំណងបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍អំពីការប្រយុទ្ធប្រឆាំងនឹងអំពើរំលោភផ្លូវភេទដែលជាខ្លឹមសារដ៏សំខាន់ក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមចំណែកសម្រាប់អង្គភាពវិស្វកម្មវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅឆ្នាំ២០២០ សម្រេចបានជោគជ័យ។

leftcenterrightdel
តំណាងទាំងឡាយថតរូបទុកអានុស្សាវរីយ៍នៅពិធីបើក

កិច្ចពិភាក្សាក៏សំដៅជួយបង្វឹកបង្ហាត់គ្រូបង្រៀនរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមលើកកម្ពស់សមត្ថភាពបង្វឹកបង្ហាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ។ កិច្ចពិភាក្សាលើកនេះក៏មានបំណងផ្សព្វផ្សាយការយល់ដឹងអំពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់យោធិនម្នាក់ៗ ក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពដែលទាក់ទងនឹងស្ត្រី និងកុមារីនៃអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong