leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Be Xuan Truong ផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់លោក Lukas Kaucky

នៅជំនួប លោកឧត្តមសេនីយ៍ឯក Be Xuan Truong បានសង្កត់ធ្ងន់ថា បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំ២០១២ ប្រទេសវៀតណាម និងសាធារណរដ្ឋឆេក បានមានសកម្មភាពជាច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនងលើវិស័យការពារជាតិ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ឧស្សាហកម្មការពារជាតិ និងធានាបច្ចេកទេស។ លោកឧត្តមសេនីយ៍ឯក Be Xuan Truong ក៏បានស្នើថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងចែករំលែកព័ត៌មានពីបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មការពារជាតិរបស់ប្រទេសទាំងពីរសហប្រតិបត្តិការជាមួយគ្នាផងដែរ។

រីឯលោក Lukas Kaucky បានអះអាងថា ឆេកគាំទ្រចំពោះការដែលវៀតណាមក្លាយទៅជាដៃគូរបស់សហភាពអឺរ៉ុបក្នុងវិស័យការពារជាតិ ព្រមទាំងសង្កត់ធ្ងន់ថា ឆេកត្រៀមជាស្រេចជួយឧបត្ថម្ភក្រសួងការពារប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សផងដែរ៕

បកប្រែដោយ Thanh Cong