លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័នទទួលបន្ទុកការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មាធិការបញ្ជាការ  បានអញ្ជើញចូលរួម និងដឹកនាំអង្គប្រជុំ។

leftcenterrightdel
លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដឹកនាំអង្គប្រជុំ

 

លោកឧត្ដមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ កម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២លេខ២បានជ្រាបយ៉ាងច្បាស់ពីភារកិច្ច  មានស្មារតីរឹងមាំ នឹងចិត្តនិងរៀបចំការងារគ្រួសារស្រួលបួលដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបំពេញភារកិច្ចដែលបានប្រគល់ទៅឲ្យ។ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានធ្វើជា ប្រធាន និងសម្របសម្រួលជាមួយប្រទេសអូស្រ្តាលី និងវិទ្យាស្ថានពេទ្យយោធាដើម្បីរៀបចំការបណ្តុះបណ្តាល និងពិនិត្យវាយតម្លៃលើសមត្ថភាពភាសាអង់គ្លេសរបស់សមាជិកកងពេទ្យកម្រិត២លេខ២។ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមក៏បានបញ្ចប់វគ្គហ្វឹកហ្វឺនអំពីជំនាញរក្សាសន្តិភាព សិក្សាអំពីច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។

បន្ទាប់ពីបានស្តាប់រាល់ស្ថាប័នមានសមត្ថភាពរាយការណ៍អំពីការរៀបចំសម្រាប់ពង្រាយកងពេទ្យកម្រិត២លេខ២ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឱ្យរាល់ស្ថាប័ន និងអង្គភាពនានា ត្រូវតែផ្តោតសំខាន់លើការរកដំណោះស្រាយលើគ្រប់បញ្ហាឱ្យបានឆាប់ៗ។ លោក Nguyen Chi Vinh បានប្រគល់ភារកិច្ចឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងវិទ្យាស្ថានពេទ្យយោធាត្រូវតែសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ បញ្ចប់ការត្រៀមរៀបចំឲ្យបានសព្វគ្រប់ដោយផ្តោតលើការបង្គ្រប់ចំនួនបុគ្គលិក ធានាសម្ភារៈបរិក្ខារបច្ចេកទេសឲ្យបានគ្រប់លក្ខណៈដើម្បីអាចពង្រាយកងពេទ្យកម្រិត២ លេខ២ ស្របតាមដំណើរការនៃផែនការ៕

បកប្រែដោយ Minh Trung