លោកវរសេនីយ៍ឯក Le Anh Tuan មេបញ្ជាការកងពលធំលេខ៩ បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះគណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌាមកជួបជុំប្រាស្រ័យនៅកងពលធំលេខ៩។ ព្រមទាំង លោកបានថ្លែងអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងដំណើរការកសាង ប្រយុទ្ធ និងអភិវឌ្ឍរបស់កងពលធំលេខ៩។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌាមកជួបជុំប្រាស្រ័យនៅកងពលធំលេខ៩

លោកអនុសេនីយ៍ឯក Mukesh Kurmar បានកោតសរសើរចំពោះជ័យជំនះនៃកងពលធំលេខ៩ នៅក្នុងសង្គ្រាមប្រឆាំងនឹងចក្រពត្តិអាមេរិក។ នៅពេលខាងមុខនេះ គណៈប្រតិភូនឹងផ្សព្វផ្សាយយ៉ាងសកម្មដល់នាយទាហានវ័យក្មេងឥណ្ឌាអំពីប្រពៃណីនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងធ្វើសេនាធិការជូនថ្នាក់ដឹកនាំក្រសួងការពារជាតិឥណ្ឌាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការជួបជុំប្រាស្រ័យរវាងនាយទាហានវ័យក្មេងរបស់កងទ័ពនៃប្រទេសទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងល្អប្រសើររវាងកងទ័ពទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-ឥណ្ឌា៕

បកប្រែដោយ Thanh Cong