អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចនាវានៅកំពង់ផែ Tien Sa មានតំណាងនាយកដ្ឋានទាក់ទងបរទេស នៃក្រសួងការពារប្រទេសវៀតណាម បញ្ជាការដ្ឋានតំបន់ទី៣នៃកងទ័ពជើងទឹក និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម។

leftcenterrightdel
នាវាហ្វឹកហ្វឺន JS Setoyuki និង JS Shimayuki ចូលចត់នៅកំពង់ផែ Tien Sa

តាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះ គណៈបញ្ជាការនាវានឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ទី៣ កងទ័ពជើងទឹក។ នាយទាហាន និងនាវិកនៃនាវា នឹងចូលរួមការប្រកួតកីឡាបាល់ទាត់ជាមួយកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ទី៣ កងទ័ពជើងទឹក  ទៅទស្សនារមណីយដ្ឋានមួយចំនួននៅទីក្រុង Da Nang  និងសម្តែងត្រែទ័ពនៅមហោស្រព Trung Vuong ។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ច

ដំណើរទស្សនកិច្ចនេះរួមចំណែកក្នុងការជំរុញការផ្លាស់ប្តូរ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងស្វ័យការពារជើងទឹកជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាមជប៉ុនផងដែរ៕

បកប្រែដោយ Thanh Cong