នៅឯជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ប្រទេសទាំងពីរគួរតែបន្តខិតខំប្រឹងប្រែងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា - វៀតណាមឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀតណាម និងវិទ្យាស្ថានស្រាវជ្រាវ និងវិភាគការពារជាតិឥណ្ឌាផ្តោតលើការស្រាវជ្រាវ វិភាគ និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវសម្រាប់ការផ្តល់យោបល់ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Sujan R.Chinoy

លោក Sujan R.Chinoy បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អំពីលទ្ធផលនៃជំនួបធ្វើការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀតណាម។ លោក Sujan R.Chinoy ឲ្យដឹងថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងឥណ្ឌា និងវៀតណាម បានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងភាពចម្រើនរុងរឿងរួមរបស់តំបន់។ លោកបានអះអាងថា ឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងវៀតណាមផង លោក Sujan R.Chinoy បានសម្តែងនូវបំណងចង់ពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែខ្លាំងខ្លាថែមទៀត នាគ្រាដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២០៕

បកប្រែដោយ Duy Hoan