leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn)

ដំណើរទស្សនកិច្ចនេះបានបន្តបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក តាមរយៈរាល់សកម្មភាពនានានៅបណ្តាវេទិកាពហុភាគីលើវិស័យយោធា ការពារជាតិ រួមចំណែកបញ្ជាក់ពីគោលនយោបាយទាក់ទងបរទេសពហុភាគីនីយកម្ម ពិពិធកម្ម និងគោលការណ៍យ៉ាងសកម្ម ម្ចាស់ការ ទំនួលខុសត្រូវរបស់បក្ស រដ្ឋ ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ការជួបជុំរវាងគណៈប្រតិភូយោធាទាំងអស់របស់វៀតណាមជាមួយបណ្តាប្រទេសនៅក្នុងកិច្ចប្រជុំនឹងរួមចំណែករំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកអាស៊ាន ឲ្យកាន់តែអភិវឌ្ឍថែមទៀត។

ក្នុងឱកាសនេះ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមសំដែងឡើងនូវការគាំទ្រចំពោះប្រទេសជាម្ចាស់ផ្ទះថៃក្នុងនាមជាប្រធានអាស៊ាន និងឆ្លៀតការគាំទ្រពីបណ្តាប្រទេសចំពោះការដែលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ ពិធីប្រគល់តួនាទីជាប្រធានប្តូរវេណកិច្ចប្រជុំ ACDFM-17 ឆ្នាំ២០២០ ជូនឲ្យវៀតណាមក៏ត្រូវបានប្រព្រឹត្តទៅផងដែរ៕

បកប្រែដោយ Thanh Cong