ក្រោមប្រធានបទ "សន្តិសុខប្រកបដោយចីរភាព" ប្រតិភូចូលរួមកិច្ចប្រជុំទាំងពីរនេះបានមានទស្សនៈរួមគ្នាគឺ ទោះបីប្រទេសជាច្រើននៅអាស៊ាននៅតែប្រឈមមុខនឹងបញ្ហាស្មុគស្មាញដូចជា អំពើភេរវកម្ម ការធ្វើចំណាកស្រុកខុសច្បាប់ ជម្លោះនយោបាយ គ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្មឆ្លងដែន ការវាយប្រហារលើបណ្តាញអ៊ិនធើណេតក៏ដោយ ក៏ប៉ុន្តែបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅតែបង្ហាញពីកិត្យានុភាព និងឋានៈរបស់ខ្លួន រក្សាបានល្អបរិយាកាសសន្តិភាព និងស្ថិរភាព។ ប្រកានេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា ក្នុងរយៈពេលតែមួយឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរគឺ សិង្ហបុរី និងវៀតណាមត្រូវបានគេជ្រើសរើសជាទីកន្លែង “ស្ថាបនាសន្តិភាព” ជាកន្លែងដែលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទីមួយ និងលើកទីពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំក្រៅផ្លូវការនៃប្រមុខចារកម្មយោធាអាស៊ាន

មតិយោបល់មួយចំនួននៅក្នុងកិច្ចប្រជុំទាំងនេះបានឲ្យដឹងថា បដិវត្តន៍ឧស្សាហកម្មលើកទី ៤ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើបណ្តាប្រទេសនៅក្នុងតំបន់ នាំមកនូវឱកាសអភិវឌ្ឍន៍ជាច្រើនផង និងបង្កបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីផងដូចជា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការវាយប្រហារលើបណ្តាញអ៉ិនធើណែត ការលួចយកទិន្នន័យ ព័ត៌មានក្លែងក្លាយរាលដាលនៅលើបណ្តាញសង្គម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនយោបាយ និងការពារជាតិ។ល។ ក្រៅពីបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី កងទ័ពនៃបណ្តាប្រទេសក៏ត្រូវឈានទៅរកការ​កសាងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធតាមបណ្តាញអ៉ិនធើណែតផងដែរ។

ប្រតិភូទាំងឡាយក៏បានរំពឹងដែរថា កងទ័ពនៃបណ្តាប្រទេសអាស៊ាននឹងសំរបសំរួលយ៉ាងជិតស្និទ្ធក្នុងវិស័យមួយចំនួនដូចជា៖ ការប្រឆាំងភេរវកម្ម ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាព ការប្រឆាំងនឹងការជួញដូរមនុស្ស ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងកិច្ចសហប្រតិបត្តិលើវិស័យបណ្តុះបណ្តាលជាដើម។ ប្រតិភូទាំងឡាយបាន​លើក​ឡើង​នូវ​ដំណោះស្រាយមួយចំនួនដូចជា បង្កើនការសន្ទនា កសាងទំនុកចិត្ត មានទស្សនៈរួមគ្នាអំពីរាល់បញ្ហាដែលអាចប៉ះពាល់ដល់សន្តិសុខនិងការពារជាតិក្នុងតំបន់ បង្កើតកម្មវិធីសហប្រតិបត្តិការឲ្យបានជាក់លាក់នៅគ្រប់ជាន់ថ្នាក់  ខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើកកំពស់ការយល់ដឹងរបស់យោធិន និងប្រជាជនអំ​ពី​បញ្ហាដែលកងទ័ពនៃបណ្តាប្រទេសកំពុងសហការគ្នាដើម្បីទប់ទល់ ហើយបន្តចែករំលែក និងជួយគ្នាយ៉ាងឆាប់រហ័សនៅពេលមានបញ្ហាដែលកើកឡើងជាយថាហេតុ ...

នៅឯកិច្ចប្រជុំទាំងពីរនេះ ក្រសួងការពារប្រទេសវៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំទាំងនេះនៅឆ្នាំក្រោយ។ ក្រសួងការពារប្រទេសវៀតណាមក៏បានសម្តែងនូវបំណងចង់​បណ្តាប្រទេសក្នុងតំបន់រួម​សហការ​ និ​ងចែករំលែកបទពិសោធន៏អំពីការរៀបចំ រួមចំណែកក្នុងការជួយវៀតណាមឱ្យសម្រេចបានល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២០៕

បកប្រែដោយ Duy Hoan