លោកវរសេនីយ៍ទោ Tran Viet Nang ប្រធានគណៈកម្មការយុវជនយោធា ប្រធានក្រុមនាយទាហានវ័យក្មេងវៀតណាមបានឲ្យដឹងថា នេះគឺជាលើកទី៧ ដែលកងទ័ពនៃប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរនាយទាហានវ័យក្មេង។ តាមរយៈជំនួបប្រាស្រ័យនៅអង្គភាពមួយចំនួន ក្រុមបេសកកម្មឥណ្ឌានឹងស្វែងយល់អំពីទឹកដី មនុស្ស កងទ័ពប្រជាជនវៀតណាម និងគោលនយោបាយទាក់ទងបរទេសលើវិស័យការពារជាតិរបស់បក្ស និងរដ្ឋវៀតណាម រួមវិភាគទានយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
តំណាងទាំងឡាយថតរូបទុកអានុស្សាវរីយ៍

ក្នុងជំនួប លោកវរសេនីយ៍ទោ Tran Viet Nang ស្នើឲ្យភាគីទាំងពីរគប្បីឃោសនាឲ្យក្រុមនាយទាហានវ័យក្មេងអំពីខ្លឹមសារនៃ “សេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌានៅដំណាក់កាល ២០១៥ - ២០២០” និងកិច្ចព្រមព្រៀងទាំងឡាយដែលក្រសួងការពារជាតិទាំងពីរបានចុះហត្ថលេខា ព្រមទាំងបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍លើវិស័យយោធា។

លោកអនុសេនីយ៍ឯកបំរុង Mukesh Kurmar ប្រធានក្រុមនាយទាហានវ័យក្មេងឥណ្ឌាបានលើកសរសើរការគោរពច្បាប់វិន័យរបស់កងទ័ពប្រជាជនវៀតណាម និងមានបំណងសហប្រតិបត្តិការជាមួយនាយទាហានវ័យក្មេងវៀតណាម៕

បកប្រែដោយ Thuy Anh