ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា ក្នុងរយៈពេលកន្លងមក រួមជាមួយការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើវិស័យជាច្រើនដូចជា ការចែករំលែកទស្សនៈអំពីយុទ្ធសាស្រ្ត ការបណ្តុះបណ្តាល កងទ័ពជើងទឹក កិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីនានា ការផ្លាស់ប្តូរបទពិសោធន៍អំពីជំនាញឯកទេស ការស្រាវជ្រាវវិទ្យាសាស្ត្រយោធា និងកីឡាជាដើម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិរុស្ស៊ីដែលបានបន្តផ្តល់អាហារូបករណ៍ចំនួន ១០០ ដល់ក្រសួងការពារប្រទេសវៀតណាមនៅឆ្នាំសិក្សា ២០១៨ ដោយចាត់ទុកថាកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលគឺជាចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ឯក Vladimir Borisovich Zarudnitski

រីឯលោកឧត្តមសេនីយ៍ឯក Vladimir Borisovich Zarudnitski បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលបានចំណាយពេលវេលាដ៏​មាន​តំ​លៃ​របស់​ខ្លួន​ដើម្បីទទួលជួប​គណៈប្រតិភូ ហើយបញ្ជាក់ថា នៅក្នុងពេលខាងមុខនេះ វិទ្យាស្ថានយោធា នៃអគ្គសេនាធិការដ្ឋានបណ្តាកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនឹងបន្តសហការ​យ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានការពារជាតិ នៃក្រសួងការពារប្រទេសវៀតណាម រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Thanh Cong