ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឯកអគ្គរដ្ឋទូត Bertrand Lortholary បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨  គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងរវាងវៀតណាម និងបារាំង។ ប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៥ ឆ្នាំនៃការបង្កើតទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្រ្ត។ នៅឆ្នាំ ២០១៨ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទៅបំ​ពេញ​ទស្ស​ន​កិច្ច​នៅ​បារាំង ហើយលោកនាយករដ្ឋមន្ត្រីបារាំងក៏បានអញ្ជើញមកបំពញទស្សនកិច្ចនៅវៀតណាមដែរ។ ចំណុចនេះបង្ហាញថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ នៅក្នុងទំនាក់ទំនងជារួមនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Bertrand Lortholary

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ស្នើថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានដើម្បីដាក់ចេញនូវខ្លឹមសារ និងវិធានការឲ្យ​បាន​សមស្រប។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ឲ្យដឹងថា នាឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅកិច្ចសន្ទនាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - បារាំងថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិលើកទី ១ ។ កិច្ចសន្ទនាលើកទី១នេះមានអត្ថន័យសំខាន់ក្នុង​ការ​អនុវត្តនូវរាល់លទ្ធផលដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំងរបស់លោកនាយ​ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់ថា “យើងខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានឲ្យបានលម្អិតអំពីទិសដៅ វិធានការ និងខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានល្អនូវទិសដៅសហប្រតិបត្តិការដែលបានឯកភាពដោយលោករដ្ឋមន្រ្តីទាំងពីរ។ លើសពីនេះទៀត ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរលើបញ្ហាជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីនានា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ និងការបណ្តុះបណ្តាលផ្នែកពេទ្យទ័ពជាដើម។

ដោយឯកភាពជាមួយសំណើរបស់លោកឧត្តមសេនីយឯក Nguyen Chi Vinh លោកឯកអគ្គរដ្ឋទូត Bertrand Lortholary បានអះអាងថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យខាងលើនេះនឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងការពារជាតិរវាងវៀតណាម និងបារាំងឲ្យឡើងកម្រិតកំពស់ថ្មី៕

បកប្រែដោយ Duy Hoan