leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោកឧត្តមសេនីយ៍ត្រី Derek Joyce

នៅឯជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកឡើងថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនៅតែមានជាច្រើនណាស់។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អះអាងថា វៀតណាមត្រៀមខ្លួនបង្កើតយន្តការនៃកិច្ចសន្ទនាស្តីពីគោលនយោបាយលើវិស័យការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីជាមួយប្រទេសកាណាដា។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ឲ្យដឹងថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសនៅក្នុងវិស័យនានាដូចជាការបណ្តុះបណ្តាល ការដោះស្រាយផលវិបាកនៃសង្គ្រាម ប្រតិបត្តិការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និងផ្នែកឧស្សាហកម្មការពារជាតិជាដើម។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកច្បាស់ថា វៀតណាមគាំទ្រកាណាដាចូលរួមយន្តការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM +) ។

ឯលោកឧត្តមសេនីយ៍ត្រី Derek Joyce បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អំពីលទ្ធផលនៃជំនួបធ្វើការពីមុននោះជាមួយនាយកដ្ឋានកិច្ចការបរទេស នៃក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Derek Joyce បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើ​វិ​ស័យ​ការពារជាតិរវាង​កាណាដា និងវៀតណាមមានការអភិវឌ្ឍជាវិជ្ជមាននាពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី​ Derek Joyce បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ហើយ​បានសង្កត់ធ្ងន់ថា ប្រទេសកាណាដាជានិច្ចកាលចង់ចូលរួមយន្តការ ADMM + ៕

បកប្រែដោយ Thanh Cong