អញ្ជើញទទួលនាវានៅកំពង់ផែអន្តរជាតិ Cam Ranh មានការចូលរួមពីតំណាងនាយកដ្ឋានការបរទេស (នៃក្រសួងការពារប្រទេសវៀតណាម) បញ្ជាការដ្ឋានតំបន់លេខ៤ ទ័ពជើងទឹក និងមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa។

leftcenterrightdel
នាវា RSS ENDEAVOUR មកកាន់កំពង់ផែអន្តរជាតិ Cam Ranh

ក្នុងឱកាសនេះ គណៈប្រតិភូនាយទាហានបានមកជួបសំដែងការគួរសំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងបញ្ជាការដ្ឋានតំបន់លេខ ៤ ទ័ពជើងទឹក។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏បានចូលរួមសកម្មភាពជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងរបស់ប្រទេសទាំងពីរ ព្រមទាំងមកទស្សនាមជ្ឈមណ្ឌលបង្វឹកបង្ហាត់របស់វិទ្យាស្ថានទ័ពជើងទឹក និងកន្លែងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រល្បីល្បាញនៅក្នុងតំបន់។

leftcenterrightdel
ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពនានារបស់វៀតណាមថតរូបជាអនុស្សាវរីយ៍ជាមួយមេបញ្ជាការនាវាទ័ពជើងទឹកសិង្ហបុរី 

ដំណើរទស្សនកិច្ចរបស់នាវាទ័ពជើងទឹកសិង្ហបុរី រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹកនៃប្រទេសទាំងពីរ សមស្របជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី៕

បកប្រែដោយ Huyen Trang