លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ និងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមពិធីនេះ។ អញ្ជើញចូលរួមពិធីក៏មានវត្តមានរបស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសឡាវ និងវៀតណាម និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឡាវលោក Nguyen Ba Hung។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលនិងកែលម្អសារមន្ទីរប្រវត្តិសាស្រ្តនៃកងទ័ពប្រជាជនឡាវ

ក្នុងពិធី លោកឧត្តមសេនីយ៍ទោ Sonethong Phomlavong អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យចំពោះកងទ័ពប្រជាជនឡាវ ព្រមទាំងគឺជារបត់ល្អមួយនៃទំនាក់ទំនងមិត្តភាព និងចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរឡាវ - វៀតណាម។ បន្ទាប់ពីថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្ររបស់ក្រសួងការពារប្រទេសវៀតណាមនិយាយដោយឡែក និងបក្ស រដ្ឋវៀតណាមនិយាយរួមក្នុងពេលកន្លងមក លោកបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយបានក្លាយទៅជាប្រពៃណីរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរឡាវ-វៀតណាមនិយាយរួម និងរវាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក”។

ដោយមានចំណាយសរុប ១៣ ពាន់លាន ៥៧០ លានគីប (LAK) គម្រោងជួសជុល និងកែលម្អសារមន្ទីរប្រវត្តិសាស្រ្តនៃកងទ័ពប្រជាជនឡាវនឹងត្រូវបានបើកការដ្ឋាននាខែកុម្ភៈ និងបង្ហើយរួចរាល់នាខែកញ្ញា ឆ្នាំ២០១៩។

គម្រោងនេះគឺជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាមជូនក្រសួងការពារជាតិឡាវក្នុងឱកាសរំលឹកខួបលើកទី៧០ ទិវាបង្កើតកងទ័ពប្រជាជនឡាវ ហើយបង្ហាញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក និងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនិយាយរួម៕

បកប្រែដោយ Thanh Cong