លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនឡាវមិនអាចភ្លេចបាននូវគុណូបការៈ និងពលីកម្មរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមក្នុងបុព្វហេតុបដិវត្តន៍របស់ឡាវនោះទេ។ លោកសង្កត់ធ្ងន់ថា ជំនះនីមួយៗ របស់កងទ័ពប្រជាជនឡាវក្នុងប្រវត្តិសាស្រ្ត សុទ្ធតែទទួលបានជំនួយ និងការរួមវិភាគទានពីយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ថតរូបជាមួយគណៈប្រតិភូ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ជំនួសមុខបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានថ្លែងអំណរគុណដល់អតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការ និងប្រជាជនវៀតណាម ដែលបានលៈបង់ដើម្បីបដិវត្តន៍ឡាវ។ ព្រមទាំង លោករំពឹងថា អតីតយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមនឹងបន្តពង្រីកប្រពៃណីបដិវត្តន៍ អប់រំឲ្យជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីការរក្សា និងការពូនជ្រំប្រពៃណីនៃទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឡាវ-វៀតណាម។

លោកឧត្តមសេនីយ៍ត្រី Huynh Dac Huong បានជំនួសគណៈប្រតិភូប្រគល់ផែនទីអំពីយុទ្ធនាការឡាវខាងត្បូងដែលកត់ត្រានូវកន្លែងដែលកងទ័ពវៀតណាមនិងឡាវបានឈ្នះមុនពេលជ័យជំនះឆ្នាំ១៩៧៥ ជូនក្រសួងការពារជាតិឡាវ៕

បកប្រែដោយ Thuy Anh