លោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស  សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីនេះ។

leftcenterrightdel
ប្រតិភូទាំងឡាយនៅពិធីលៀងសាយភោជន៍ (រូបថត៖ dangcongsan.vn)

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane បានរំលឹកឡើងវិញនូវការតស៊ូ និងកសាងកងទ័ពប្រជាជនឡាវក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅដែលសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន។ លោកបានអះអាងថា បើគ្មានការជួយឧបត្ថម្ភពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ជាពិសេសគឺកងទ័ពប្រជាជនវៀតណាមនោះ កងទ័ពប្រជាជនឡាវមិនអាចសម្រេចបុព្វហេតុបដិវត្តន៍ និងដណ្តើមបានជ័យជំនះនាបច្ចុប្បន្ននេះឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងពិសេសរវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម កាន់តែអភិវឌ្ឍ និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានរំពឹងថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ កងទ័ពប្រជាជនឡាវនឹងបន្តពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ដណ្តើមបានសមិទ្ធផលដ៏ធំធេងបន្ថែមទៀត ក្នុងការកសាង និងការពារប្រទេសដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang