លោកឧត្តមសេនីយ៍ឯក Phan Van Giang ជឿជាក់ថា ដំណើរទស្សនកិច្ចនេះរបស់លោក Marumo Yoshinari នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួងការពារជាតិទាំងពីរនិយាយរួម និងកម្លាំងការពារដែនអាកាសនៃប្រទេសទាំងពីរនិយាយដោយឡែក។ ក្រសួងការពារប្រទេសវៀតណាមបានវាយតំលៃខ្ពស់ចំពោះកម្មវិធីជួយគាំទ្ររបស់ក្រសួងការពារជាតិជប៉ុនដែលជួយកងទ័ពការពារដែនអាកាសវៀតណាមក្នុងការលើកកំពស់សមត្ថភាពរបស់ខ្លួន។

leftcenterrightdel
លោក Phan Van Giang ទទួលជួបលោក Marumo Yoshinari

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Marumo Yoshinari និងមេបញ្ជាការប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាសវៀតណាម។ លោកបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលដើម្បីកម្លាំងការពារដែនអាកាសនៃប្រទេសទាំងពីរអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ។

លោក Marumo Yoshinari បានចាត់ទុកថា វៀតណាម និងជប៉ុនមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងមានភាពស្រដៀងគ្នាជាច្រើនលើវិស័យវប្បធម៌។ នៅពេលកន្លងមក ទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងវៀតណាមបានអភិវឌ្ឍដោយឥតឈប់ឈរលើវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក៏បានអភិវឌ្ឍយ៉ាងរឹងមាំ និងក្លាយទៅជាសសរស្តម្ភមួយដ៏សំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh