ពិធីទទួលស្វាគមន៍នាវាកងទ័ពជើងទឹកថៃនៅកំពង់ផែ Tien Sa ដោយមានតំណាងកងទ័ពជើងទឹកយោធភូមិភាគទី ៥ កងទ័ពការពារព្រំដែននៃទីក្រុងដាណាំង និងតំណាងស្ថានទូតថៃប្រចាំនៅវៀតណាម។

យោងតាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះ មេបញ្ជាការនាវានៃកងទ័ពជើងទឹកថៃនឹងជួបសំដែងការគួរសមបញ្ជាការដ្ឋានតំបន់លេខ ៣ និងអញ្ជើញទៅទស្សនារមណីយ៍ដ្ឋាន និងកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រមួយចំនួន។

leftcenterrightdel
នាវា H.T.M.S. TACHIN ចូលចតនៅកំពង់ផែ Tien Sa
leftcenterrightdel
ពិធីទទួលស្វាគមន៍នាវានៅកំពង់ផែ Tien Sa
leftcenterrightdel
ថ្នាក់ដឹកនាំបណ្ដាអង្គភាពរបស់វៀតណាមថតរូបអនុស្សាវរីយ៍ជាមួយក្រុមបញ្ជាការនាវា H.T.M.S. TACHIN

ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកថៃលើកនេះសំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ និងកងទ័ពទាំងពីរដែលស្របនឹងទំនាក់ទំនងមិត្ដភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃផងដែរ៕

បកប្រែដោយ Thanh Cong