ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ក្នុងឆ្នាំ ២០១៨ ស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងល្អ និងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារ និងផែនការដែលបានដាក់ចេញ ហើយភាគីទាំងពីរក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងវៀតណាម និងឡាវតែងតែបានកំណត់ថា ជាសសរស្ដម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

 

រដ្ឋមន្ត្រីទាំងពីរបានយល់ព្រមថា ភាគីទាំងពីរគួរបន្តបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការបក្ស និងកិច្ចការនយោបាយ។ ព្រមទាំងយកចិត្ដទុកដាក់ដល់ការឃោសនាអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ជាពិសេសក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ និងខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
 
leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich និងលោករដ្ឋមន្ត្រី ChansamoneChanyalath បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០១៩ រវាងក្រសួងការពារប្រទេសទាំងពីរ

 

លោករដ្ឋមន្ត្រីទាំងពីរបានបន្ដថា ក្នុងឆ្នាំ ២០១៩ កងទ័ពនៃប្រទេសទាំងពីរគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនដោយផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចងមេត្រីភាពរវាងមូលដ្ឋាន និងអង្គភាពជាប់ព្រំដែននៃប្រទេសទាំងពីរ ជាមួយគ្នានោះបន្តជួយគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះដែ លោករដ្ឋមន្រ្តី Ngo Xuan Lich និងលោករដ្ឋមន្ត្រី ChansamoneChanyalath បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០១៩ រវាងក្រសួងការពារប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep