leftcenterrightdel
ទិដ្ឋភាពនៃកិច្ច​ពិគ្រោះយោបល់ (រូបថត៖ baohaiquanvietnam.vn)

leftcenterrightdel
ភាគីទាំងពីរផ្លាស់ប្តូរកំណត់ហេតុ​ (រូបថត៖ baohaiquanvietnam.vn)

នៅឯកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរបានឯកភាពថា នឹងបន្តរៀបចំការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក។ វិទ្យាស្ថានកងទ័ពជើងទឹកឥណ្ឌានឹងអញ្ជើញមកប្រជុំផ្លាស់ប្តូរជាមួយវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម; បន្តការចែករំលែកបទពិសោធន៍ក្នុងវិស័យធានាបច្ចេកទេសសម្រាប់នាវា។ កងទ័ពជើងទឹកឥណ្ឌាបន្តបណ្តុះបណ្តាលឲ្យកងទ័ពជើងទឹកវៀតណាមអំពីជំនាញឯកទេសមួយចំនួន; បន្តរក្សា និងអនុវត្តយន្តការនៃការពិគ្រោះយោបល់រវាងនាយទាហាននៃប្រទេសទាំងពីរ ដើម្បីវាយតំលៃលើខ្លឹមសារនានានៃកិច្ចសហប្រតិបត្តិការដែលត្រូវបានអនុវត្ត ក៏ដូចជាលើកឡើងនូវខឹ្លមសារនានាសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះផងដែរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Hoang Hong Ha ទទួលជួបលោកឧត្តមនាវីត្រី Atul Anand (រូបថត៖baohaiquanvietnam.vn)

ក្នុងឱកាសនោះ លោកឧត្តមនាវីត្រី Atul Anand ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម។ លោកឧត្តមនាវីត្រី Hoang Hong Ha មេបញ្ជាការរងកងទ័ពជើងទឹកវៀតណាម បានអញ្ជើញទទួលជួបគណៈប្រតិភូ៕

បកប្រែដោយ Duy Hoan