អញ្ជើញចូលរួមសន្និសីទរួមមានតំណាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងនាយទាហានសេនាធិការកងទ័ពជើងទឹកនៃបណ្ដាប្រទេសអាស៊ាន តំណាងកងទ័ពប្រជាជនឡាវ និងស្ថាប័នសមត្ថកិច្ចនានារបស់ក្រសួងការពារប្រទេសវៀតណាម។ ដោយទទួលការឯកភាពនិងការគាំទ្រពីកងទ័ពជើងទឹកអាសាន កងទ័ពជើងទឹកប្រជាជនវៀតណាមនឹងរៀបចំការធ្វើសមយុទ្ធពហុភាគីនៃទ័ពជើងទឹកអាស៊ីលើកទី២ (AMNEX 2/2020) នាខែឧសភា ឆ្នាំ២០២០។

leftcenterrightdel
តំណាងទាំងឡាយថតរូបនៅសន្និសីទ

ក្នុងជំនួប តំណាងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមបានរាយការណ៍អំពីផែនការរៀបចំការធ្វើសមយុទ្ធ AMNEX 2/2020 ហើយទទួលយកយោបល់ពីតំណាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសអាស៊ាន។

ក្នុងក្របខ័ណ្ឌនៃកិច្ច​ប្រជុំ​នេះ តំណាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសអាស៊ាន និងតំណាងកងទ័ពប្រជាជនឡាវបានទៅទស្សនកិច្ចនៅបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម កំពង់ផែអន្តរជាតិ Cam Ranh និងមូលដ្ឋានសេដ្ឋកិច្ច សង្គមមួយចំនួននៅទីក្រុង Nha Trang៕

បកប្រែដោយ Thuy Anh