ក្នុងជំនួប លោក Zhang Guang Zhi បានជម្រាបអំពីលទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងច្រកទ្វារព្រំដែនគោករវាងវៀតណាមនិងចិន។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Zhang Guang Zhi

យោងតាមលោក Zhang Guang Zhi ឲ្យ​ដឹង​ថា នៅពេលកន្លងមក គណៈកម្មាធិការទាំងពីរបានអនុវត្តវិធានការនានា​ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងបញ្ហាគ្រប់គ្រងការឆ្លងដែន ទប់ស្កាត់ការរត់ពន្ធ និងការគៃបន្លំពាណិជ្ជកម្ម។ ភាគីទាំងពីរក៏ឯកភាពលើវិធានការជួយសម្រួលបែបបទចេញពីគយ កែលម្អបរិយាកាសពាណិជ្ជកម្មនៅសងខាងច្រកទ្វារ និងលើកឡើងគោលដៅនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ ឆ្នាំខាងមុខ។

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងច្រកទ្វារព្រំដែនគោកនៃប្រទេសទាំងពី។ លោកស្នើឲ្យភាគីទាំងពីរបន្តចាត់វិធានការមានប្រសិទ្ធភាពសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh