លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក I. Army Ritonga ទទួលបេសកកម្មនៅវៀតណាម និងរំពឹងថា លោកវរសេនីយ៍ឯក I. Army Ritonga នឹងរួមចំណែកដ៏សំខាន់ និងជាក់ស្ដែងដល់ការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក I. Army Ritonga ជូនវត្ថុអានុស្សវរីយ៍ឲ្យលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានានឹងបង្កលក្ខណៈងាយស្រួលសម្រាប់លោក I. Army Ritonga បំពេញល្អភារកិច្ច។

ឯលោក I. Army Ritonga បញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាមនិងឥណ្ឌូនេស៊ីឲ្យកាន់តែអភិវឌ្ឍថែមទៀត និងត្រៀមរៀបចំយ៉ាងសកម្មឲ្យកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - ឥណ្ឌូនេស៊ីជាលើកដំបូង នៅដើមឆ្នាំ២០១៩៕

បកប្រែដោយ Thuy Anh