កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិ រវាងវៀតណាមនិងកូរ៉េខាងត្បូងគឺជាយន្តការសហប្រតិបត្តិការប្រចាំឆ្នាំដ៏សំខាន់។ កិច្ចសន្ទនាជាឱកាសល្អសម្រាប់ភាគីទាំងពីរសម្របសម្រួល និងតំរង់ទិសនៃការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh និងលោក Suh Choo Suk

ក្នុងកិច្ចសន្ទនា លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh សម្ដែងនូវក្តីរីករាយចំពោះការរីកចម្រើនលើវិស័យជាច្រើនរបស់ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - កូរ៉េខាងត្បូង។ លោកបញ្ជាក់ថា វៀតណាមផ្តោតជាសំខាន់ និងមានបំណងចង់ជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូងឲ្យកាន់តែរីក​ចម្រើន​ថែម​ទៀត ព្រមទាំងរំពឹងថា កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកនេះនឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ជំនួសមុខគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Choo Suk សង្កត់ធ្ងន់ថា នៅពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកលើវិស័យជាច្រើន។ លោកចាត់ទុកថា កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិគឺជាស្ពានដ៏សំខាន់ក្នុងការជួបជុំរវាងក្រសួងការពារជាតិទាំងពីរ ក៏ដូចជារវាងកូរ៉េខាងត្បូងនិងវៀតណាម។

leftcenterrightdel
ភាគីទាំងពីររូបថតជាមួយគ្នា

ក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី៧ ភាគីទាំងពីរបានផ្លាស់ប្ដូរស្ថានភាពសន្តិសុខលើពិភពលោក ក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលភាគីទាំងពីររួមយកចិត្តទុកដាក់។ ភាគីទាំងពីរក៏វាយតំលៃលើលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ការបណ្ដុះបណ្ដាលកម្មាភិបាល សន្តិសុខលើសមុទ្រ ជំនួយមនុស្សធម៌ក្នុងការជំនះផលវិបាកដែលបន្សល់ទុកពីសង្គ្រាម។ល។

ភាគីទាំងពីរឯកភាពបន្តរក្សា និងពង្រឹកលទ្ធផលល្អដែលទទួលបាន ក្នុងនោះផ្តោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ សម្មភាពនានាដែលពាក់ព័ន្ធនឹងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងសហការគ្នាលើវេទិកាពហុភាគីនានាផងដែរ៕

បកប្រែដោយ Thanh Cong