leftcenterrightdel
រូប​ថតឧទាហណ៍ (baochinhphu.vn)

នៅរដ្ឋធានី New Delhi លោកឧត្តមនាវីទោ Pham Hoai Nam និងលោកនាយឧត្តមនាវីឯក Sunil Lanba បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះលើវិស័យមួយចំនួនដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការថែទាំបច្ចេកទេស និងវិស័យផ្សេងៗទៀត។ មុននេះ គណៈប្រតិភូបានទៅដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធដល់វីរជនឥណ្ឌានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ India Gate។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកមេបញ្ជាការ Pham Hoai Nam និងគណៈប្រតិភូក៏បានទៅទស្សនកិច្ចនៅអគ្គភាពទ័ពជើងទឹក នាវាមុជទឹក និងនាវាចម្បាំងមួយចំនួនរបស់កងទ័ពជើងទឹកឥណ្ឌា នៅទីក្រុង Mumbai រដ្ឋ Maharashtra ផងដែរ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃកងទ័ពជើងទឹកវៀតណាមទៅកាន់ប្រទេសឥណ្ឌាគឺជាសកម្មភាពមួយ​ក្នុង​បំ​ណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតាមឯកសារនានាដែលបានចុះហត្ថលេខា រួមមាន " សេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌា ក្នុងដំណាក់កាលឆ្នាំ ២០១៥-២០២០ "៕

បកប្រែដោយ Thanh Cong