leftcenterrightdel
ភាគីទាំងពីរបានផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា

 

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការលើជំនាញវិជ្ជាជីវៈក្នុងរយៈពេលតាំងពីឆ្នាំ ២០១៥ មក។ ជាពិសេស បណ្តាមូលដ្ឋានសុខាភិបាល​ឈានមុខគេនៅទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់ ដូចជាសាកលវិទ្យាល័យ Leipzig, មន្ទីរពេទ្យ St.Georg,  មន្ទីពេទ្យសាកលវិទ្យាល័យ Leipzig និងសាកលវិទ្យាល័យ Rostock... បានមានសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយមន្ទីរពេទ្យយោធា ១៧៥ ហើយ ដូចជា ការផ្ទេរបច្ចេកវិជ្ជាវេជ្ជសាស្រ្តថ្មី ការបណ្តុះបណ្តាលក្នុងការព្យាបាលដោយចលនា - ស្តារនីតិសម្បទា ការវះកាត់ឆ្អឹង និងការព្យាបាលជំងឺមហារីកជាដើម ហើយ​គ្រូពេទ្យមួយចំនួននៃមន្ទីពេទ្យយោធា១៧៥ ក៏​បានចូលរួមក្នុងវគ្គសិក្សារយៈពេល​ខ្លីនៅទីក្រុង Leipzig ផងដែរ។

ក្នុង​ឱកាស​នេះ ក្រុមគ្រូពេទ្យ នៃទីក្រុង Leipzig បានទៅទស្សនាគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅមន្ទីរពេទ្យយោធា១៧៥ និងបានសម្តែងនូវគោលបំណងរបស់ខ្លួនគឺចង់សហការជាមួយមន្ទី ពេទ្យយោធា ១៧៥ លើគ្រប់វិស័យ ជាពិសេស លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិជ្ជាវេជ្ជសាស្រ្តថ្មី និងបណ្តុះបណ្តាគ្រូពេទ្យ៕

បកប្រែដោយ Duy Hoan