លោកឧត្តមនាវីត្រី Nguyen Trong Binh មេបញ្ជាការរង នាយសេនាធិការប្រភេទទ័ពជើងទឹកវៀតណាមបានទទួលជួបគណៈប្រតិភូ។

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Trong Binh ទទួលជួបគណៈប្រតិភូ

ក្នុងជំនួប លោកឧត្តមនាវីត្រី Nguyen Trong Binh បានចាត់ទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងជប៉ុន ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៅពេលកន្លងមក។ លោក Nguyen Trong Binh រំពឹងថា ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ថែមទៀត។ ក្នុងឆ្នាំ២០២០ កងទ័ពជើងទឹកវៀតណាមនឹងអញ្ជើញនាវា និងនាយទាហាននៃកងទ័ពជើងទឹកជប៉ុនចូលរួមសកម្មភាពទាក់ទងបរទេសមួយចំនួនដែលរៀបចំដោយកងទ័ពជើងទឹកវៀតណាម។

លោក Yoshihito Goka បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កងទ័ពជើងទឹកជប៉ុននឹងចាត់បញ្ជូននាវា និងក្រុមត្រែទ័ពមកទស្សនកិច្ចនៅវៀតណាម និងមានបំណងចង់ក្រុមត្រែទ័ពរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងសម្ដែងជាមួយគ្នានៅវៀតណាម៕

បកប្រែដោយ Thuy Anh