leftcenterrightdel
តំណាងនៃកងទ័ពជើងទឹកទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នា

ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានសម្តែងក្តីសប្បាយរីករាយចំពោះភាពជោគជ័យនៃការយាមល្បាតរួមគ្នានៅតាមតំបន់សមុទ្រព្រំប្រទល់រវាងវៀតណាម និងថៃ ។ ការយាមល្បាតរួមគ្នាទាំងឡាយនេះ បានលើកកម្ពស់ប្រសិទ្ធិភាពក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការជួញដូរគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធិភាពក្នុងការបង្រ្កាបចោរប្លន់តាមសមុទ្រ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់សមុទ្រនេះផងដែរ។ នេះក៏ជាមូលដ្ឋាននៃការពង្រីកកិច្ចសហប្រតិបត្តិការ ការហ្វឹកហ្វឺន ការយាមល្បាត និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៅលើសមុទ្រ៕

បកប្រែដោយ Duy Hoan