ដំណើរទស្សនកិច្ចនេះបានពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងអគ្គស្នងការនយោបាយកងទ័ពប្រជាជន​វៀតណាម និងក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណី សាមគ្គីភាពពិសេសរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម - គុយបា។ កាសែតកងទ័ពប្រជាជនវៀតណាមសូមឧទ្ទសនាមរូបថតមួយចំនួនអំពីសកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក Luong Cuong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា៕

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong និងលោកឧត្តមសេនីយ៍ឯក Alvaro Lopez Miera ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីទី១ នៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong និងគណៈប្រតិភូទៅទស្សនកិច្ចនៅបណ្ឌិតសភាយោធាជាន់ខ្ពស់នៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ “លោកឧត្តមសេនីយ៍ Maximo Gómez”

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong ជូនវត្ថុអានុស្សាវរីយ៍ដល់មេបញ្ជាកងពលធំរថក្រោះលេខ១០១១ នៃកងទ័ពគុយបា

leftcenterrightdel
គណៈប្រតិភូទៅដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញនៅឧទ្យានសន្តិភាព ទីក្រុង La Habana

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Cuong ជូបសំណេះសំណាល និងជូនអំណោយដល់គ្រួសារនៃយុទ្ធជនពលី និងអតីតយុទ្ធជនដែល​ធ្លាប់​ចូល​រូម​ក្នុងការការតស៊ូដើម្បីរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណាម

leftcenterrightdel
ប្រតិភូថតរូប​ជាមួយប្រជាជននៅតំបន់មានស្ដូបលោកប្រធានហូជីមិញ

បកប្រែដោយ Thuy Anh