យោងតាមអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម ការងាររៀបចំកិច្ចប្រជុំផ្លាស់ប្តូរមិត្តភាពនៅខេត្ត Cao Bang វៀតណាមបានសម្រេចរួចរាល់នាថ្ងៃទី១៨ វិច្ឆិកា។ កិច្ចប្រជុំផ្លាស់ប្តូរមិត្តភាពគឺជារបត់មួយក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរវៀតណាម - ចិន និងរវាងកម្លាំងការពារព្រំដែន និងប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរ។

នាព្រឹកថ្ងៃទី១៨ វិច្ឆិកា គណៈប្រតិភូរបស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានចុះពិនិត្យការងាររៀបចំ ដើម្បីកិច្ចប្រជុំផ្លាស់ប្តូរប្រព្រឹត្តឡើងយ៉ាងសុវត្ថិភាព និងជោគជ័យ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ចុះពិនិត្យការងាររៀបចំកិច្ចប្រជុំផ្លាស់ប្តូរ

កិច្ចប្រជុំផ្លាស់ប្តូរលើកនេះមានការចូលរួមរបស់អង្គភាពនានានៃក្រសួងការពារប្រទេសវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម អាជ្ញាធរដែនដី អង្គការ និងប្រជាជនទីក្រុង Cao Bang នៃខេត្ត Cao Bang។

លោកវរសេនីយ៍ឯក Dich Xuan Thuy មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Cao Bang បានឲ្យដឹងថា នាពេលកន្លងមក កងទ័ពការពារព្រំដែនខេត្ត និងកម្លាំងការពារព្រំដែនចិនបានហ្វឹកហាត់វិធានការយាមល្បាតទ្វេភាគី កសាងផែនការ និងចូលរួមសាងសង់សំណង់បម្រើកិច្ចប្រជុំផ្លាស់ប្តូរនៅច្រកទ្វារព្រំដែន Ta Lung ព្រមទាំងចាត់វិធានការការពារសន្តិសុខនៃកិច្ចប្រជុំផ្លាស់ប្តូរ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានទក់ទងបរទេស នៃក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា អង្គភាពរបស់ក្រសួងការពារប្រទេសវៀតណាមបានសហការជាមួយអាជ្ញាធរដែនដី ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងភាគីចិនរៀបចំគ្រប់វិស័យសម្រាប់បំរើឲ្យកិច្ចប្រជុំផ្លាស់ប្តូរនេះ។ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិចិនបានចាត់បញ្ជូនគណៈប្រតិភូទៅពិនិត្យការងាររៀបចំនៅភាគីនីមួយៗ។ លោក Vu Chien Thang សង្កត់ធ្ងន់ថា ដល់សព្វថ្ងៃនេះ ការងាររៀបចំកិច្ចប្រជុំផ្លាស់ប្តូរមិត្តភាពវៀតណាម - ចិនលើកទី៥ បានសម្រេចតាមផែនការ និងការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong