អ្នកយកព័ត៌មាន៖ កិច្ចការបរទេសតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន បានក្លាយជាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងចិន។ តើសកម្មភាពនេះត្រូវធ្វើយ៉ាងណាដើម្បីនាំមកនូវលទ្ធផលប្រកបដោយប្រសិទ្ធភាពថែមទៀត?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ សំខាន់បំផុតគឺត្រូវរក្សាសកម្មភាពទាំងនេះ។ ដើម្បីរក្សាឲ្យបានយូរអង្វែងគឺត្រូវកំណត់យ៉ាងច្បាស់ថាកិច្ចប្រជុំផ្លាស់ប្តូរនិមួយៗសុទ្ធតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសវៀតណាម និងប្រទេសចិន។ នេះគឺជាផលប្រយោជន៍សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាផលប្រយោជន៍សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងក៏ជាផលប្រយោជន៍សម្រាប់តំបន់ព្រំដែនរួមផងដែរ។

អ្នកយកព័ត៌មាន៖ ក្នុងនាមជាអ្នកដែលរៀបចំផែនការ និងចូលរួមដោយផ្ទាល់ក្នុងកម្មវិធីប្រជុំផ្លាស់ប្តូរព្រំដែនមិត្តភាពចិន - វៀតណាម។ តាមគំនិតរបស់លោក តើយើងទទួលបានបទពិសោធន៍អ្វីខ្លះ តាមរយៈនៃការរៀបចំកម្មវិធីនេះ នាពេលកន្លងមក?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ មេរៀនដ៏ធំបំផុតគឺ ប្រទេសមួយចង់បានស្ថិរភាព និងសន្តិភាព និងរក្សាឲ្យបាននូវអធិបតេយ្យភាពរបស់ខ្លួន គឺត្រូវតែមានព្រំដែនប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍។ ព្រំដែនមិនត្រឹមតែជាលក្ខណៈគតិយុត្តតែប៉ុណ្ណោះទេ ថែមទាំងជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយបណ្តាប្រទេសជិតខាងទាំងវិស័យនយោបាយ សេដ្ឋកិច្ច​ សង្គម និងវប្បធម៌ទៀតផង។

leftcenterrightdel
កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរវៀតណាម និង​ចិន​យាម​ល្បាត​ទ្វេភាគី

អ្នកយកព័ត៌មាន៖ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាម និងចិនបានអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន។ តើកងទ័ពនៃប្រទេសទាំងពីរគួរធ្វើអ្វីខ្លះដើម្បីជម្រុញទំនាក់ទំនងនេះឲ្យមានភាពរីកចម្រើនប្រកបដោយស្ថិរភាព?

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh៖ សំខាន់បំផុតគឺ ទាំងប្រទេសវៀតណាម និងចិនត្រូវតែដឹងច្បាស់ថា សន្តិភាព និងស្ថិរភាពនៃប្រទេសមួយ ក៏ជាផលប្រយោជន៍របស់ប្រទេសមួយទៀតដែរ។ ការយល់ដឹងនេះមិនមែនថាមានជាស្រាប់នោះទេ តែវាផ្តើមពីសកម្មភាពជាក់ស្តែង។ ហេតុនេះហើយ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគី គឺត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ នៅក្នុងទំនាក់ទំនងការបរទេសជារួម ជាពិសេសក្នុងទំនាក់ទំនងជាមួយប្រទេសចិន យើងបានដាក់ចេញនូវទស្សនៈ និងគោលមាគ៌ាខាន់ៗគឺ ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងពិពិធកម្ម ព្រមទាំងរក្សាភាពវិជ្ជមាន និងម្ចាស់ការ។ ទិសស្លោកថា បុរេសកម្ម ត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិមជ្រួតជ្រាបពីថ្នាក់ដឹកនាំទៅដល់ថ្នាក់អនុវត្តជាក់ស្តែង។ អ្វីដែលយើងធ្វើបានរួមគ្នាជាមួយប្រទេសចិន ដើម្បីផ្តល់ផល​ប្រយោជន៍ដល់ប្រទេសជាតិ នាំមកនូវសន្តិភាព និងមិត្តភាព គឺយើងនឹងធ្វើ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរមានការយល់ដឹងកាន់តែគ្រប់គ្រាន់ថែម​ទៀតអំពីបញ្ហានេះ។

ប៉ុន្តែរវាងវៀតណាម និងចិននៅតែមានបញ្ហាសមុទ្រខាងកើត។ នេះគឺជាការពិត ហើយយើងមិនដាក់បញ្ហាសមុទ្រខាងកើតនេះនៅខាងក្រៅនៃទំនាក់ទំនងនៃប្រទេសទាំងពីរទេ។ ប៉ុន្តែ សំខាន់បំផុតគឺត្រូវត្រង់ទៅត្រង់មក និងមិន​ឲ្យជៀសវាងបញ្ហានេះ។ យើងត្រូវឯកភាពគ្នាដោយពិតប្រាកដ និងធ្វើដោយស្មារតីភ្ញាក់រលឹកនៃទស្សនៈរួមរបស់ថា្នក់ដឹកនាំនៃបក្សទាំងពីរនោះគឺ​ ត្រូវដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងឯកសារនានាដែលបានចុះហត្ថលេខាដូចជា សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ព្រមទាំងគោរពឯករាជ្យភាព អធិបតេយ្យភាពរបស់គ្នាផងដែរ។ ចំពោះកងទ័ពទាំងពីរ ត្រូវសន្យាថា មិនប្រើកំលាំងអាវុធ ឬកម្លាំងយោធាដើម្បីដោះស្រាយបញ្ហាដែលនៅតែមានភាពខុសគ្នា នៅសមុទ្រខាងកើត។ ខ្លឹមសារនេះមិនដែលខ្វះក្នុងកិច្ចប្រជុំរវាងថា្នក់ដឹកនាំនៃកងទ័ពទាំងពីរនោះទេ ហើយភាគីចិនក៏ឯកភាពទាំងស្រុងផងដែរ។ នេះក៏ជាទស្សានៈមួយដែលមានលក្ខណៈជាគោលការណ៍ ហើយយើងនឹងអនុវត្តយ៉ាងម៉ឹងមាត់ដើម្បីរក្សាអធិបតេយ្យភាពផង រក្សាសន្តិភាពនៅក្នុងសមុទ្រខាងកើតផង និងរក្សាសន្តិភាពប្រកបដោយនិរន្តរភាពសំរាប់ប្រទេសជាតិផងដែរ៕

អ្នកយកព័ត៌មាន៖ សូមអរគុណ!

បកប្រែដោយ Duy Hoan