គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។ គណៈប្រតិភូចិនដឹកនាំដោយលោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Duc ក្នុងសន្និសីទកាសែត (រូបថត៖ vnanet.vn)

ប្រជុំផ្លាស់ប្តូរមិត្តភាពវៀតណាម - ចិនលើកទី៥ មានសកម្មភាពជាច្រើនដ៏មានអត្ថន័យ ដូចជា៖ កិច្ចពិភាក្សាមិត្តភាព; កម្មវិធីសិល្បៈរវាងកម្លាំងការពារព្រំដែន អាជ្ញាធរដែនដី និងប្រជាជនជាប់ព្រំដែន; ពិធីរំលឹកខួបលើកទី៥ នៃទិវាបង្កើតទំនាក់ទំនងមិត្តភាពរវាងស្រុក Phuc Hoa និងស្រុក Longzhou។ល។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Duc ប្រធាននាយកដ្ឋានឃោសនាអប់រំ នៃអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមសង្កត់ធ្ងន់ថា ប្រជុំផ្លាស់ប្តូរមិត្តភាពវៀតណាម - ចិន គឺជាសកម្មភាពសំដៅកសាងចំណងមិត្តភាព សាមគ្គីភាពរវាងអាជ្ញាធរដែនដី ប្រជាជន និងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ តាមរយៈនោះបង្កើនទំនុកទុកចិត្តខាងនយោបាយ ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរ កងទ័ពទាំងពីរឲ្យស្ថិរភាព ចីរភាព រួមចំណែកកសាង ពង្រឹងនិងពង្រីកទំនុកទុកចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរចំពោះព្រំដែនមួយសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ដ៏យូរអង្វែង៕

បកប្រែដោយ Thuy Anh