ក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម លោក Ng Eng Hen រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរីបានវាយតំលៃខ្ពស់ចំពោះការរក្សាកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងប្រទេសទាំងពីរ និងចាត់ទុកនេះជាយន្តការសំខាន់សំដៅវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងឆ្នាំកន្លងមក និងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក Ng Eng Hen សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានរួមចំណែកដ៏សំខាន់ក្នុងការពង្រីកទំនុកទុកចិត្តនយោបាយ និងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - សិង្ហបុរី។

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh សង្កត់ធ្ងន់ថា វៀតណាម និងសិង្ហបុរីមានទំនាក់ទំនងទុកចិត្ត និងយល់ដឹងគ្នាទៅវិញទៅមក។ លោកក៏សង្កត់ធ្ងន់ដែរថា វៀតណាមមានបំណងពង្រីកទំនាក់ទំនងជាក់ស្ដែងលើវិស័យការពារជាតិជាមួយសិង្ហបុរី ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ vnanet.vn)

ក្នុងកិច្ចសន្ទនាលើកនេះ ក្រោមការដឹកនាំរបស់លោក Nguyen Chi Vinh និងលោក Chan Yan Kit លេខាធិការប្រចាំការនៃក្រសួងការពារជាតិសិង្ហបុរី ភាគីទាំងពីរបានចែករំលែកទស្សនៈស្ដីពីស្ថានភាពលើពិភពលោក និងក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពថា អាស៊ានគប្បីរក្សាសាមគ្គីភាព និងតួនាទីជាស្នូលក្នុងនិម្មាបនកម្មសន្តិសុខតំបន់អាស៊ាន។

ចំពោះទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងរវាងក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទទួលលទ្ធផលជាក់ស្ដែងលើវិស័យជាច្រើន។ ភាគីទាំងពីរឯកភាពថា នាពេលខាងមុខនេះបន្តពង្រីកប្រកបដោយប្រសិទ្ធិភាពនូវយន្តការសន្ទនា  កិច្ចសហប្រតិបត្តិការ ជម្រុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅតាមតម្រូវការ និងប្រៀបខ្លាំងរបស់ប្រទេសនិមួយៗ៕

បកប្រែដោយ Thanh Cong