នេះគឺជាពិព័រណ៌អន្តរជាតិ​ផ្នែកឧស្សាហកម្មការពារជាតិធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបាន​រៀបចំឡើង​ជារៀងរាល់ ២ ឆ្នាំម្ដងដោយប្រទេសឥណ្ឌូនេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

leftcenterrightdel
ស្ដង់របស់វៀតណាមនៅពិព័រណ៌ (រូបថត៖ vietnamplus.vn)

Indo Defence 2018 គឺជាវេទិកាមួយ​ក្នុងបំណងតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូតការពារជាតិ រវាងប្រទេសទាំងឡាយលើពិភពលោកដើម្បីសន្តិភាព។ ផ្នែកឧស្សាហកម្មការពារជាតិវៀតណាមបានចូលរួម Indo Defence 2018 លើកដំបូងសំដៅអនុវត្តគោលការណ៍ទាក់ទងបរទេសលើវិស័យការពារជាតិ និងសមាហរណកម្មអន្តរជាតិជាមួយដៃគូលើពិភពលោក និងប្រទេសអាស៊ាននានា។ ក្នុងព្រឹត្តិការណ៍នេះ វៀតណាមមានសកម្មភាពជាច្រើនសំដៅជម្រុញពាណិជ្ជកម្ម និងឧទ្ទេសនាមអាវុធសម្ភារៈ ក៏​ដូច​ជា​សក្តានុពលរបស់ផ្នែកឧស្សាហកម្មការពារជាតិ និងកងទ័ពប្រជាជនវៀតណាម ហើយ​ស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យជាច្រើនទៀត៕

បកប្រែដោយ Thuy Anh