អញ្ជើញចូលរួមពិធីមាន លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងតំណាង ស្ថាប័ន ក្រសួងនានានៃវៀតណាម និងអន្តរជាតិ។

leftcenterrightdel
លោក Nguyen Chi Vinh មានប្រសាសន៍ក្នុងពិធី

ក្នុងពិធីនេះ លោក Nguyen Chi Vinh និងលោក Daniel Kritenbrink បានអញ្ជើញធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តី​ពី​ការ​ប្រគល់ផ្ទៃដីជាង ១៣ ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីន និងសារធាតុគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang ឲ្យ​ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមគ្រប់គ្រង។

ពិធីនេះក៏ជារបត់មួយ​នៃការសម្រេចគម្រោងបោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយសារធាតុគីមី dioxin នៅព្រលានយន្តហោះ Da Nang ដែលដំណើរការក្នុងរយៈពេល ៦ ឆ្នាំ ដោយភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID សហការជាមួយក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ផ្ទៃដីជាង ១៣ ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីន និងសារធាតុគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang

លោក Nguyen Chi Vinh បានសង្កត់ធ្ងន់លើការដឹកនាំរបស់បក្ស និងរដ្ឋវៀតណាម និងជំនួយពី​ក្រសួង ស្ថាប័ន និងមូល​ដ្ឋាន​នានា​របស់​វៀតណាម ក៏ដូចជាការខិតខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល និងប្រជាជនអាមេរិក និង​លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និង USAID  ក្នុងការបោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយជាតិគីមី dioxin នៅព្រលានយន្តហោះ Da Nang នៅប៉ុន្មានឆ្នាំកន្លងមក។

យោងតាមលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink រដ្ឋាភិបាលអាមេរិកនឹងបន្តជួយគាំទ្រវៀតណាមក្នុងការបោសសម្អាតសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa វៀតណាម ព្រមទាំង នឹង​បន្ត​ពង្រីកទំនាក់ទំនងលើ​វិ​ស័យ​សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh