អញ្ជើញចូលរួមនៅមាន លោក Harinder Sood នាយកគ្រប់គ្រងគំរោងត្រីភាគីរបស់អង្គការសហប្រជាជាតិ លោក Kentaro Sonoura ទីប្រឹក្សាសន្តិសុខរបស់នាយករដ្ឋមន្ត្រីជប៉ុន អ្នកតំណាងការទូតបរទេស អនុពន្ធយោធា និងអ្នកជំនាញជប៉ុន រួមជាមួយសិក្ខាកាមអន្តរជាតិដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានឱ្យដឹងថា នៅក្នុងបរិបទដែលប្រទេសវៀតណាមកំពុងរៀបចំយ៉ាងសកម្មក្រុមវិស្វកម្មសម្រាប់ចាត់បញ្ជូនទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ស្របតាមសំណើរបស់អង្គការសហប្រជាជាតិ។ ការដែលអង្គការសហប្រជាជាតិបានជ្រើសរើសវៀតណាមជាកន្លែងសម្រាប់រៀបចំវគ្គហ្វឹកហ្វឺនដំបូងបង្អស់នេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីការទទួលស្គាល់ និងការវាយតម្លៃជាវិជ្ជមានរបស់អង្គការសហប្រជាជាតិចំពោះការចូលរួមចំណែករបស់វៀតណាមនៅក្នុងបេសកកម្មរក្សាសន្តិភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh  ថតរូប​ជាមួយគណៈប្រតិភូអន្ដរជាតិ និងសិក្ខាកាមទាំងអស់

ដើម្បីវគ្គហ្វឹកហ្វឺននេះប្រព្រឹត្តទៅតាមគោលបំណង និងតាមតម្រូវការដែលបានដាក់ចេញ។ លោកឧត្តមសេនីយ៍ឯកលោក Pham Ngoc Minh បានស្នើឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បញ្ជាការដ្ឋានវិស្វកម្ម និងអង្គភាពពាក់ព័ន្ធនានា គួរតែយកចិត្តទុកដាក់លើការត្រៀមរៀបចំតាមតម្រូវការរបស់អ្នកជំនាញនៃអង្គការសហប្រជាជាតិ និងជប៉ុន។

វគ្គហ្វឹកហ្វឺននេះមានការចូលរួមដោយសិក្ខាកាមមកពី ១៦ ប្រទេស រួមមាន ប្រទេសប៊ូតាន់ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ Timo Leste សឹង្ហបូរី និងវៀតណាម ក្រោមការណែនាំ និងជួយបណ្តុះបណ្តាលពីអ្នកជំនាញជប៉ុនចំនួន ២០ នាក់។ វគ្គហ្វឹកហ្វឺននេះសំដៅទៅលើការផ្តល់ចំណេះដឹងអំពីបច្ចេកទេសប្រើប្រាស់គ្រឿងយន្តធុនធ្ងន់ ដូចជាត្រាក់ទ័រឈូសឆាយ ម៉ាស៊ីនត្រាក់ទ័រ ក្នុងការអនុវត្តភារកិច្ចរបស់អង្គភាពវិស្វកម្ម នៅស្ថានបេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ៕

បកប្រែ​ដោយ Thanh Cong