leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich និងរដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់លោក Ron Mark នៅឯកិច្ចពិភាក្សា

នៅកិច្ចពិភាក្សា រដ្ឋមន្រ្តីទាំងពីរបានផ្លាស់ប្តូរលើបញ្ហាដែលមានការចាប់អារម្មណ៍ដូចគ្នា និងជូនដំណឹងអំពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៃប្រទេសនិមួយៗ ព្រមទាំងបានលើកឡើងនូវវិធានការនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ ភាគីទាំងពីរឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពតាមឯកសារនានាដែលបានចុះហត្ថលេខា ជាពិសេសអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៣ ដោយស្របតាមតម្រូវ និងធនធានរបស់ភាគីនិមួយៗ។ ប៉ុន្តែសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ និងមានអំណោយផលក្នុងការអភិវឌ្ឍដែរ។ អាស្រ័យលើមូលដ្ឋាននេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា នាពេលខាងមុខនេះ នឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញយ៉ាងសកម្មនូវយន្តការនៃកិច្ចសន្ទនាដែលមានស្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាបរទេស ការផ្លាស់ប្តូរបទពិសោធន៍ទ័ពជើងទឹក ការរក្សាសន្តិភាព ការសម្របសម្រួលរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ADMM+ និងវេទិកាពហុភាគីនានា។ លើសពីនេះទៀត ភាគីទាំងពីរនឹងបន្តសិក្សាស្រាវជ្រាវ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ជាពិសេសក្នុងវិស័យសង្គ្រោះគ្រោះមហន្តរាយ ដែលភាគីទាំងពីរមានសមត្ថភាព និងបទពិសោធន៍។

ស្តីពីបញ្ហាជម្លោះនៅសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើដំណោះស្រាយដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ៕

បកប្រែដោយ Duy Hoan