ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់របស់គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមក្នុងគោលបំណងអនុវត្តយ៉ាងបុរេសកម្ម នូវគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ ពង្រីកថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាព ទំនុកទុកចិត្តរវាងក្រសួងការពារប្រទេសវៀតណាម ជាមួយក្រសួងការពារជាតិអូស្ត្រាលី និងនូវែលសេឡង់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍  Ngo Xuan Lich (រូបថត៖ tuyengiao.vn)

ដំណើរទស្សនកិច្ចនេះក៏រួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ជាមួយប្រទេសអូសេអានី សមស្របនឹងអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលប្រទេសទាំងពីរបានចុះហត្ថលេខា ហើយសមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - អូស្ត្រាលី ឆ្ពោះទៅរក​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - នូវែលសេឡង់ ព្រមទាំង ដំណើរទស្សនកិច្ចនេះគឺជារបត់មួយសម្រាប់រំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត និងលើកទី២០ ទិវាបង្កើតទំនាក់ទំនងការពារជាតិជាមួយអូស្ត្រាលី៕

បកប្រែដោយ Thuy Anh