leftcenterrightdel
 

 

leftcenterrightdel
នាវាលេខ០១៥ -Tran Hung Dao ត្រឡប់មកកាន់កំពុងផែ Cam Ranh វិញ បញ្ចប់ដំណើរទស្សនកិច្ចការបរទេសការពារជាតិ ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ


ដំណើរទស្សនកិច្ចការបរទេសការពារជាតិលើកនេះ បានបញ្ជាក់ពីតួនាទីរបស់កងទ័ពជើងទឹកប្រជាជន​វៀតណាម​ក្នុងការចូលរួមសកម្មភាពអន្តរជាតិ។ ហើយ​នេះក៏ជាឱកាសល្អសម្រាប់កម្មាភិបាល យុទ្ធជន នៃកងទ័ពជើងទឹកប្រជាជន​វៀតណាមទទួលបានបទពិសោធន៍បន្ថែម និងត្រៀមខ្លួនជាស្រេចក្នុងការរៀបចំសកម្មភាពការបរទេសការពារជាតិដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។ នៅឯកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើការនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកបានប្រគល់ប័ណ្ណសរសើរចំនួន១៥ ជូនអង្គភាព និងបុគ្គល ដែលសម្រេចបានល្អនូវភារកិច្ចរបស់ខ្លួន នៅក្នុងដំណើរទស្សនកិច្ចលើកនេះ៕

បកប្រែដោយ Duy Hoan