ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មានសកម្មភាពជាក់ស្ដែងជាច្រើនដែលបញ្ជាក់តួនាទីយ៉ាងសកម្ម តាមស្មារតីម្ចាស់ការ និងទទួលខុសត្រូវរបស់វៀតណាមចំពោះរាល់បញ្ហាលើពិភពលោក និងក្នុងតំបន់ រួមចំណែករក្សាទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរ ជម្រុញការអនុវត្តសេចក្តីថ្លែងការណ៍រួមស្ដីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដល់ឆ្នាំ២០២៥ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិចិន។ កាសែតកងទ័ពប្រជាជនវៀតណាមសូមឧទ្ទេសនាមរូបថតមួយចំនួនអំពីសកម្មភាពក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Ngo Xuan Lich ៕

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន

 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបសំណេះសំណាលជាមួយអ្នកជំនាញការ និងទីប្រឹក្សាដែលជួយវៀតណាមក្នុងបុព្វហេតុតស៊ូការពារមាតុភូមិ

 

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅទីស្នាក់ការក្រសួងការពារជាតិចិន


 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញចូលរួមសម័យប្រជុំពេញអង្គទី១ និងថ្លែងសន្ទរកថានៅវេទិកា

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទៅទស្សនាសាកលវិទ្យាល័យការពារជាតិចិន

leftcenterrightdel
 

 

leftcenterrightdel
 

 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបប្រាស្រ័យនៅខាងក្រៅវេទិកា

បកប្រែដោយ Thuy Anh