លោក Ngo Minh Tien សង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់នូវែលសេឡង់លើឆាកអន្តរជាតិ និងក្នុងតំបន់ ព្រមទាំងចង់ជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ សមភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យជាមួយនូវែលសេឡង់។

leftcenterrightdel
លោក Ngo Minh Tien ជូនវត្ថុអានុស្សាវរីយ៍ឲ្យលោក Eamon O’Shaughnessy

ចំពោះទំនាក់ទំនងការពារជាតិ លោក Ngo Minh Tien បានវាយតំលៃថា ភាគីទាំងពីរកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខានៅឆ្នាំ២០១៣ និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព ដែលចុះហត្ថលេខានៅឆ្នាំ២០១៧។ លោក Ngo Minh Tien ស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីនានា។ លោក Ngo Minh Tien បញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍទំនាក់ទំនងការពាជាតិរវាងប្រទេសទាំងពីរ ។

លោក Eamon O’Shaughnessy បានឲ្យដឹងថា នូវែលសេឡង់ត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh