វេទិកា Xiangshan គឺជាវេទិកាប្រចាំឆ្នាំ និងមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអ្នកប្រាជ្ញបរទេសជាច្រើន។ វេទិកាគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អ្នកការទូត អ្នកប្រាជ្ញបរទេស និងអង្គការអន្តរជាតិផ្លាស់ប្ដូរ ពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh មានប្រសាសន៍ក្នុងវេទិកា Xiangshan លើកទី៧

វេទិកា Xiangshan ក៏ជាព្រឹត្តិការណ៍សម្រាប់ប្រទេសទាំងឡាយបង្ហាញទស្សនៈរបស់ខ្លួន ជម្រុញកិច្ចសហប្រតិបត្តិការ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់តំបន់ និងពិភពលោក។ ឆ្នាំ២០១៨ វេទិកា Xiangshan នឹងប្តូរឈ្មោះជាវេទិកា Xiangshan ប៉េកាំង។ 

វេទិកា Xiangshan លើកទី៨ ក្រោមប្រធានបទ “កសាងទំនាក់ទំនងភាពជាដៃគូសន្តិសុខ សមភាព ទំនុកទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការរួមគ្នាឈ្នះ” មានសម័យប្រជុំពេញអង្គចំនួន៤។ ព្រមទាំង វេទិកា Xiangshan ប៉េកាំង លើកនេះនៅមានសម័យប្រជុំពិសេសចំនួន៤ ទៀតផង។

leftcenterrightdel
តំណាងទាំងឡាយចូលរួមវេទិកា Xiangshan លើកទី៧

វៀតណាមចូលរួមវេទិកា Xiangshan ប៉េកាំង និងវេទិកាពហុភាគីលើវិស័យយោធានផ្សេងៗ និងយន្តការដែលដឹកនាំដោយអាស៊ានដើម្បីបញ្ជាក់តួនាតីយ៉ាងសកម្ម ម្ចាស់ការ និងទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងបង្ហាញទស្សនៈរបស់វៀតណាមចំពោះបញ្ហាសន្តិសុខ ការអភិវឌ្ឍដែលតំបន់ និងពិភពលោកយកចិត្តទុកដាក់ រួមចំណែកបញ្ជាក់លើគោលនយោបាយទាក់ទងបរទេសពហុភាគី ពិពិធកម្ម និងគោលការណ៍សកម្ម ម្ចាស់ការ ទទួលខុសត្រូវរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។

នៅប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាម និងចិនកំពុងអភិវឌ្ឍយ៉ាងសកម្ម។ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិទទួលបានលទ្ធផលយ៉ាងសកម្ម និងក្លាយជាសសរដ៏សំខាន់របស់ទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។

ការអញ្ជើញចូលរួមវេទិកា Xiangshan ប៉េកាំង  និងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសចិនរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមមិនក្រាន់តែបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះការជម្រុញសន្ទនាអន្តរជាតិ សំដៅចែករំលែក ផ្លាស់ប្តូរអំពីស្ថានភាពសន្តិសុខអន្តរជាតិ និងតំបន់បណ្ណោះទេ ថែមទាំងរួមចំណែកដល់ការជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិន ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទៀតផង៕

បកប្រែដោយ Thanh Cong